អាហារ ១៤ ប្រភេទ បើ​អ្នក​ជ្រុល​ទិញ ហាម​ដាច់ខាត​កុំ​បរិភោគ​ឲ្យ​សោះ !



 អាហារ ១៤ ប្រភេទ បើ​អ្នក​ជ្រុល​ទិញ ហាម​ដាច់ខាត​កុំ​បរិភោគ​ឲ្យ​សោះ !
 អត្ថប្រយោជន៍បន្លែនិងផ្លែឈើ
       
- ប៉េងប៉ោះ​នៅ​ខ្ចី (បៃតង​)
ប៉េងប៉ោះ​ខ្ចី មាន​ផ្ទុក​សារធាតុពុល Solanine ហេតុនេះ ប្រសិន​អ្នក​ធ្លាប់​សាក​ខាំ​ទំពារ​វា​នោះៗ ក្នុង​ប្រអប់មាត់​ នឹងមាន​អារម្មណ៍​ល្វីង​ចត់ ហើយ​បន្ទាប់មក នឹងមាន​អារម្មណ៍​ហាក់ដូចជា​វិលមុខ ចង់​ក្អួត ក្អួត​តែម្តង​ អ្នកវិទ្យាសាស្ត្រ​ថា ប៉េងប៉ោះ​ខ្ចី (នៅ​បៃតង​) ហើយ​បរិភោគ​ឆៅ (ស្រស់​) គឺ​គ្រោះថ្នាក់​ណាស់ ។​
        
- តែដុះ​ផ្សិត
 តែ​ជា​អាហារ​ដ៏​មានតម្លៃ​សម្រាប់​សុខភាព​របស់​មនុស្ស ប៉ុន្តែ ប្រសិនបើ​តែ​នោះ ឃើញ​មាន​ដុះ​ផ្សិត មានន័យថា វា​មាន​សារធាតុ penicillin និង aspergillus ប្រសិន​ធុង​ទឹក​នោះ ឥទ្ធិពល​តិច​បំផុត ក៏​វិលមុខ​រាគរូស​ដែរ                                                                                                                                            
- ម៉ើ​ម​ខ្ញី​បែក ខ្ទាំ
 ម៉ើ​ម​ខ្ចី​ទើប​គាស់ ជា​អាហារ​ដ៏​ល្អ តែ​ពុំគប្បី​ទុក​យូរ ព្រោះតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ វា​នឹងនោប​ស្វិត រលួយ​បន្តិច​ម្តងៗ ពេល​យកមក​ចំអិន ប្រសិនបើ​អ្នក​ពុំ​កាត់ចោល​ផ្នែកខូច​នោះ​គប្បី​ដឹងថា វា​មាន​បង្កប់​សារធាតុពុល shikimol បង្ក​ឲ្យ​មានការ​ប្រែប្រួល​កោសិកា​ថ្លើម ទោះបី​តិចតួច​ក៏ដោយ         

- ដំឡូងបារាំង​ដុះ​ចេញ​ពន្លក                                                                                                               ដំឡុង​បារាំង​មាន​ផ្ទុក​នូវ​សារធាតុ​កាក​ស​សៃ ប្រូតេអ៊ីន បណ្តា​វីតាមីន A, C, B6, E, Fe, Ca… ជាច្រើន ប៉ុន្តែ បើ​ភ្លេច​ទុកចោល​យូរ នោះ​វា​នឹង​ប៉ិច​ពន្លក​ចេញ ដែល​ខណៈ​ពេលនោះ វា​សម្បូរ​ទៅដោយ​សារធាតុពុល solamine ធ្វើ​ឲ្យ​រំញោច​ខ្លាំ​លើ​រំអិល​ក្រពះ បន្ត​ជះឥទ្ធិពល​លើ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​កណ្តាល ក្រោយមក វា​បង្ក​ឲ្យ​មាន​អាការ​ឈឺពោះ រាគរូស ក្អួតចង្អោរ និង​អាច​ថប់ៗ​ដង្ហើម                                                                                                                                                               
- ពពួក​ត្រសក់​, ត្រប់​ពត់​អន្ញ​ង​ជ្រក់
ពពួក​ត្រសក់ ត្រប់​ពត់​អន្ញ​ង​ជ្រក់ ជាការកែច្នៃ​ដោយ​ប្រើ​អំបិល​លាយ​ផ្អាប់​ទុក​ឲ្យ​ជូរ ដោយ​ការឡើង​មេ​ដោយ​សត្វល្អិត វា​ជាការ​បំពេញ​សកម្ម​មួយ ដល់​សរីរាង្គ ហើយ​អាច​បរិភោគបាន​រៀងរាល់ថ្ងៃ ប៉ុន្តែ ដោយសារ​ការកែច្នៃ​ដូចខាងលើ​នេះ ប្រសិន​ពុំ​យល់ដឹង​ពី​របៀបប្រើប្រាស់​វា​នោះ វា​អាច​នាំមក​នូវ​ផល​អសកម្ម​សម្រាប់​រាង​កាយ តាម​នោះ គឺ​នា​ប៉ុន្មាន​ថ្ងៃ​ដំបូង ពពួកសត្វ​ល្អិត វា​បំប្លែង​នីត្រាត​ឲ្យ​ទៅជា nitric ហើយ​ដំណើរ nitric ចេះតែ​កើនឡើង ធ្វើ​ឲ្យ​កំរិត PH ធ្លាក់ចុះ (កាន់តែ​ជូរ​ទៅៗ​) ប្រសិន​អ្នក​បរិភោគ​អំឡុង - ថ្ងៃ​ដំបូង​នោះ វា​មានឱជារស​ហិ​រៗ ល្វីងៗ ដោយសារ​វា​នៅ​ផ្ទុក​សារធាតុ nitrate ច្រើន ធ្វើ​ឲ្យ​មាន​ផល​អាក្រក់​ដល់​រាងកាយ                                                         

- សណ្តែកខៀវ​ស្ងោរ​ពុំទាន់​ឆ្អិន​ល្អ​
សណ្តែកខៀវ​មាន​ផ្ទុក saponin និង lectins ដែល saponin ជា​សា​ធារ​តុ​បង្ក​ភាព​រំញោច​ខ្លាំងក្លា ចំពោះ​ផ្លូវ​រំលាយ​អាហារ​របស់​មនុស្ស អាច​នាំ​ឲ្យ​កើតការ​រលាក​ចេញឈាម រំលាយ​កោសិកា​ឈាមក្រហម ក្នុង​សណ្តែក​ក៏មាន​ផ្ទុក hemagglutinin ជាមួយ​កន្សោម​កោសិកា​ឈាមក្រហម បង្ក​ការបំពុល ក្រោយពេល​បរិភោគ ដូច្នេះ ប្រសិន​អ្នក​បរិភោគ​សណ្តែកខៀវ​ស្ងោរ​ពុំបាន​ឆ្អិន​ស្រួលបួល នោះ​អាច​ពុំបាន                                                                                                                        
- ស្ពៃក្តោប​ដែល​រលះ​រលួយ                                                                                                               ស្ពៃក្តោប​ដែល​រលះ​រលួយ មាន​ផ្ទុក nitrite ជា​សារធាតុ​ដើរតួនាទី​សម្រាប់​ការកកើត methemoglobin ក្នុង​ឈាម​មនុស្ស វា​ធ្វើ​ឲ្យ​បាត់បង់​អុកស៊ីហ្សែន​ក្នុង​ឈាម វិលមុខ បេះដូង​លោត​ញាប់ ក្អួត​ច​ង្កោ​រ ស្វាយ​ប​បេ​រមាត់​ប្រសិន​ធ្ងន់ធ្ងរ​នោះ អាច​សន្លប់ កន្ត្រាក់​ដៃជើង ពិបាក​ដកដង្ហើម ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិន​ពុំ​សង្គ្រោះបាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា                                   
- ប្រមាត់​ត្រី                                                                                                                                           ប្រមាត់​ត្រី​ផ្ទុក​ដោយ​សារធាតុពុល គ្រោះថ្នាក់​ដល់​សុខភាព ត្រី​កាន់តែ​ធំ​នោះៗ សារធាតុពុល​កាន់តែខ្លាំង ម្យ៉ាងទៀត ប្រភេទ​សារធាតុពុល​ទាំងនោះ ពុំ​ត្រូវបាន​បំផ្លាញចោល​បាន ក្នុង​សីតុណ្ហភាព​ខ្ពស់ ក្នុង​អាកុល​ទេ ការបរិភោគ​វា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​របស់​ថ្លើម ក្រលៀន ហើយ​បើ​ធ្ងន់ធ្ងរ អាច​បណ្តាល​ឲ្យ​ស្លាប់​បាន                                                                                                                                                    
- សណ្តែកបណ្តុះ​គ្មាន​ប្ញ​ស  
មាន​សណ្តែកបណ្តុះ​ច្រើន​ប្រភេទ (ពិសេស​ប្រភេទ​មាន​ពណ៌​លឿងៗ​) កំពុងស្ថិត​ក្នុង​ដំណើរ​លូតលាស់ និង​រីកចំរើន ត្រូវបាន​គេ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ​ជាហេតុ​នាំ​ឲ្យ​សណ្តែកបណ្តុះ​នោះ​មើលទៅ​ធំៗ តែ​ពុំមាន​ប្ញ​ស ក្នុង​ថ្នាំពុល​សម្លាប់​សត្វល្អិត មាន​សារធាតុបង្កមហារីក ហើយ​ប្រភេទ​សណ្តែកបណ្តុះ​គ្មានប្ញ​ស ងាយ​ស្រូបយក​សារធាតុ​ដ៏​ពិសពុល​នេះ ដូច្នេះ ពុំគួរ​គប្បី​បរិភោគ​សណ្តែក​ប​ណ្តុ​ហ​ដែលមាន​សណ្ឋាន​ដូច​ពោល​ខាងលើនេះ​ទេ

១០- កន្ធាយ ក្តាម និង អន្ទង់​ងាប់ 
 ប្រភេទ​ទាំង នេះ សម្បូរ​ប្រូតេអ៊ីន ប៉ូវ តែ​ប្រសិនបើ​វា​ងាប់​ហើយ​នោះ ដាច់ខាត​ពុំ​ត្រូវ​បរិភោគ​ទេ ព្រោះថា ក្រោយពេល​ងាប់ រាងកាយ​របស់​ពួកវា​រលួយ​យ៉ាង​រហ័ស ប្រែក្លាយជា histidine ដ៏​ពិសពុល​បំផុត ចំពោះ​សុខភាព បរិភោគ​វា​នោះ នឹង​ពុល                                                                          

១១- ពង់​មាន់​ស្រស់                                                                                                                                    ផ្នែក​ពណ៌​ស​នៃ​ស៊ុត ពេល​បរិភោគ​ចូល​រាងកាយ មិន​ងាយ​ទទួលយក​ទេ នៅក្នុង​ស៊ុតមាន សារធាតុ​រារាំង​ការ​ស្រូប​ទាញ​ធាតុ​បំប៉ន​រាងកាយ និង​ថែមទាំង​បំផ្លាញ​មុខងារ​រំលាយ​អាហារ របស់​គ្រឿងក្នុង​យើង ក្រៅពីនោះ វា​ងាយ​នាំយក​មេរោគ Virus ផ្សេងៗ                                                     

១២- ល្ពៅ​ទុក​យូរពេក                                                                                                                                  ល្ពៅ​មាន​ផ្ទុក​បរិមាណ​ស្ក​ខ្ពស់ ហេតុនេះ ការរក្សា​ទុក​យូរ ធ្វើ​ឲ្យ​នៅក្នុង​ល្ពៅ​កកើត​ដំណើរ​ប្រែប្រួល ធ្វើ​ឲ្យ​ឡើង​មេ និង​ប្តូរ​គុណភាព បរិភោគ​ចូល​នឹង​ប៉ះពាល់​ដល់​សុខភាព                                                      

១៣- សម្ល​ស្ពៃ​ទុកចោល​១​យប់  
ក្នុង​ស្ពៃ​មាន​ផ្ទុក​សារធាតុ nitrat ច្រើន បើ​ទុកចោល​១​យប់នោះៗ អំបិល nitrat នឹង​ប្រែ​ទៅជា​អំបិល nitrit ក្រោយពេល​បរិភោគ ធ្វើ​ឲ្យ​បាត់បង់​អុកស៊ីហ្សែន ក្នុង​បណ្តា​ផ្នេ​ក​នៃ​សរីរាង្គ បង្ក​ឲ្យ​មានការ​ពុល ឈឺក្បាល វិលមុខ
និង​មហារីក​ពោះវៀន
                                                                             
១៤- ស្លឹកត្រចៀក​កណ្តុ​រៈ​​​​​​​​​​​​​​​​​​​  
 វា​រំញោច​នឹង​ពន្លឺ -សារធាតុ Porphyrin ប្រសិនបើ​បរិភោគ​វា​ក្រោម​ពន្លឺព្រះអាទិត្យ នោះ​យើង​ងាយ​នឹង​រលាក​ស្បែក​, រមាស់​, ហើម និង​អាការ​ថប់ៗ​ដង្ហើម គប្បី​បរិភោគ​វា​ត្រាំ​ក្នុង​ទឹក​ឆ្អិន


Comments