ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនានៃជម្ពូទ្វីប

ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនានៃជម្ពូទ្វីប




អារ្យធម៌ដែនជម្ពូទ្វីប
តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសករាជ (២០០០ដល់​៩០០​ឆ្នាំមុន​ពុទ្ធ​សករាជ) នាយុគ​អារ្យធម៌​សណ្ដ​ទន្លេ​សិន្ធុ ( Indus civilization ឬហៅថា Harappan civilization )មាន​ការ​គាស់ឃើញបូរាណ​ស្ថាន​សំខាន់​មួយ​នៅ Mohenjo Daro ភាគឦសាន​នៃក្រុង​ការាចី​ប្រទេស​បាកីស្ថាននិង Harappa ចម្ងាយពីកន្លែង​ដើម​ប្រមាណ ៥០ម៉ៃល៍ ជាអារ្យធម៌​មាន​ចំណាស់​ជាង​គេ​ក្នុង​
ភូមិ​ភាគអាស៊ីខាងត្បូង នៃយុគស្ពាន់សំរឹទ្ធ (Bronze Age) ជាកំឡុង​ពេល​ជាមួយគ្នានៃអារ្យធម៌អេហ្សីបបូរាណអារ្យធម៌សោប៉ូតេនៀ និងអារ្យធម៌​មិនូអ័ន​នៃកោះ​​ក្រេត (Crete)
អារ្យធម៌នាសម័យនេះមានការរីកចម្រើនខ្លាំងណាស់ ទីក្រុងដែលមានការរចនា​ប្លង់ដ៏​ឆ្នើម ព្រមទាំង​ប្រព័ន្ធ​ធារាសាស្ត្រ ចេះសរសេរអក្សរ មានមាត្រា ថ្លឹង រង្វាស់ រង្វាល់ មាន​ការ​គោរព បូជា​ព្រះអាទិទេពដែលមានលក្ខណៈប្រហែល​គ្នា និងការគោរព​ព្រះសិវៈនា​​សម័យ​ក្រោយ​មក អារ្យធម៌នេះបានពង្រីកខ្លួនយ៉ាង​ទូលំទូលាយ ភាគ​ខាង​លិចដល់ជាយដែន​អ៊ីរ៉ង់ (Iran) ខាងជើងទៅដល់​អាហ្វ​ហ្គានិស្ថាន (Afghanistan) ខាង​កើតមក​ដល់ទី​ក្រុង​ដេលី (Delhi) បច្ចុប្បន្ន

តាំងពី ១៥០០ ដល់ ១២០០ មុនគ.. (៩០០-៦០០ឆ្នាំ មុន ..) កុលសម្ពន្ធអារិយ័ន (អារិយកៈ) បានដណ្ដើមយកតំបន់ខ្ពង់រាបរបស់អ៊ីរ៉ង់ (Iran) ឬប៉ើសៀ (Persia) ហើយ ចូល​មក​រុករានគ្រប់គ្រងរហូតដល់ឆ្នេរសមុទ្រគង្គារ ព្រមទាំងនាំសាសនាព្រាហ្មណ៍ ភាសា​​សំស្ក្រឹត និងរបបវណ្ណៈមកជាមួយផង អារ្យធម៌ចាប់ផ្ដើមឈានមកដល់យុគ​លោហៈ
សម័យពុទ្ធកាល
ជម្ពូទ្វីបនិងព្រះពុទ្ធសាសនា
Ø
អាណាខែត្រក្នុងជម្ពូទ្វីប
៦២៣ ឆ្នាំមុនគ.. ជម្ពូទ្វីបចែកចេញជា ១៦ខែត្រដែន (សោឡស មហាជនបទ) រាប់ពី​ទិស​បូព៌ាទៅដល់ទិសពាយ័ព្យ គឺ អង្គៈ មគធៈ កាសី កោសល វជ្ជី មល្លៈ ចេតី វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ កម្ពោជៈ (ជួនកាលកម្ពោជៈ ប្រើគួប​ផ្សំជា​មួយ​យោនៈទៅជា យោនក្កម្ពោជៈ) ទាំង១៦ ដែននេះ ដែនខ្លះ​សាបសូន្យអន់ថយអំណាច ដែនខ្លះរុងរឿងមានអំណាចឡើង ជាពិសេស គឺ​ដែន​មគធៈ
Ø
ប្រសូតិ ត្រាស់ដឹង ផ្សព្វផ្សាយសាសនា

៨០ ឆ្នាំម...(៦២៣ ... (...=មុនគ្រឹះសករាជ ) បរទេស ពោល ថា ៥៦៣ ...) ព្រះសិទ្ធត្ថរាជកុមារ រាជឱរសរបស់​ព្រះបាទសិទ្ធោទនៈ និង ព្រះនាង​សិរីមហា​មាយានៃសក្យត្រកូលបានប្រសូត នាព្រៃលុម្ពិនីចន្លោះនគរ ទាំងពី គឺកបិល​ព័ស្ថុ​ និងទេវទហៈ ក្រោយពី ប្រសូត បាន៧ថ្ងៃ ព្រះពុទ្ធមាតា ទ្រង់សោយវិលាល័យ ៥១ ឆ្នាំ ... (៥៩៤ ...) ព្រះរាជកុមារ ចេញ ទ្រង់ព្រះផ្នួស (មហាភិនិស្ក្រម) ក្នងព្រះជន្មាយុ ២៩ព្រះវស្សានាស្ទឹងអនោមានទី ៤៥ ឆ្នាំម... (៥៨៨ ...) នាថ្ងៃ​ពេញបូណ៌មីខែវិសាខ ព្រះសិទ្ធត្ថរាជ កុមារ ទ្រង់បានត្រាស់ដឹងនូវអនុត្តរ​សម្មា​សម្ពោធិ​ញាណ ជាព្រះពុទ្ធ ជាម្ចាស់ នៅក្រោមដើមពោធិក្បែរឆ្នេស្ទឹងនេរញ្ជរា ស្រុក​ឧរុវេល​​សេនានិគម (បច្ចុប្បន្នហៅថា ពុទ្ធគយា) ដែនមគធ ក្នុងព្រះជន្មាយុ ៣៥​ព្រះ​វស្សា

ខែក្រោយមក នៅថ្ងៃពេញបូណ៌មីខែអាសាធ ព្រះពុទ្ធអង្គទ្រង់សម្ដែង បឋមទេសនា ធម្មចក្កប្បវត្តនសូត្រ ប្រោសបញ្ចវគ្គី នាព្រៃឥសិបត្តនមិគ្គទាយវ័ន ក្រុងពារាណសី នៅ​ក្នុងព្រៃនោះក្រោយមកមិនយូរក្រៅពី មាន យសកុលបុត្ត ម្នាក់ និងសំឡាញ់៥៤នាក់​​ទៀតចេញបួសហើយ នៅមានព្រះអរហន្តកើត ឡើងក្នុងលោកទៀតផង ទើបព្រះអង្គ​ទ្រង់​បញ្ជូន​ចេញទៅផ្សព្វផ្សាយ ព្រះពុទ្ធ សាសនាដោយព្រះតម្រាស់ថាចរថ ភិក្ខវេ ចារិកំ ពហុជនហិតាយ ពហុជនសុខាយ លោកានុកម្បាយប្រែថាម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ចូរចារិកទៅកាន់ទីទាំងពួងដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ និង​ដើម្បី អនុគ្រោះដល់សត្វលោកចុះ
Ø
ប្រតិស្ថានព្រះពុទ្ធសាសនានាមគធនគរ
បន្ទាប់ពីបានត្រាស់ដឹងបាន៩ខែ ក្រោយពីប្រោសបញ្ចវគ្គីនាព្រៃឥសិបត្តនមិគ្គ​ទាយវ័ន ទីក្រុងពារាណសីរួចហើយ ព្រះអង្គទ្រង់ធ្វើដំណើរទៅកាន់ក្រុងរាជគ្រឹះ ដើម្បីប្រោស​ជដិល​បីនាក់បងប្អូនរួមបរិវារ ១០០០ នាក់ ឯគយាសីសៈប្រទេស ហើយស្ដេចនិមន្ត​ទៅ​ប្រោសព្រះបាទពិម្ពិសារ ជាមួយរាជបរិពារ ក្រោយមក​ព្រះបាទ​ពិម្ពិសារទ្រង់បាន​ប្រគេន​វត្តវេឡុវ័ន ជាអារាមមុនដំបូងបំផុតក្នុង ព្រះពុទ្ធសាសនា ទ្រង់បំពេញពុទ្ធកិច្ច​ដើម្បី​ប្រតិស្ថានព្រះពុទ្ធសាសនា ក្នុងដែន មគធៈ ទ្រង់ទទួលបាននូវអគ្គសាវកពីរអង្គគឺ ព្រះសារីបុត្រនិង ព្រះមហាមោគ្គលាន (អតីតជាបរិពាជកឈ្មោះឧបតិសៈនិង​កោលិតៈ ) ព្រមទាំងបរិវារ ២៥០នាក់ទៀត បន្ទាប់ពីព្រះសារីបុត្តបាន បន្លុះ ព្រះអរហត្តផល លុះ​ដល់​ថ្ងៃ​ពេញបូណ៌មីខែមាឃ ព្រះពុទ្ធអង្គ ទ្រង់ជំនុំ ព្រះអរហន្ត ១២៥០ អង្គ សម្ដែង​ឱវាទ​បាដិមោក្ខ ហៅថា ចតុរង្គសន្និបាត លុះដល់ឆ្នាំទី នៃពុទ្ធកិច្ច អនាថបណ្ឌិក​សេដ្ឋី​បានថ្វាយខ្លួនជាឧបាសក មានបសាទសទ្ធាក្នុងព្រះពុទ្ធសាសនា បានសាងវត្ត​ជេតពន​ប្រគេន ព្រះពុទ្ធ ជាម្ចាស់ នៅក្រុងសាវត្ថីដែនកោសល ជាអារាមដែលព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់ ប្រថាប់គង់នៅច្រើនជាងគេបង្អស់ ប្រមាណ ១៩ព្រះវស្សា បន្ទាប់មក គឺ​វត្តបុព្វរាម​ក្រុងសាវត្ថីដែល សាងថ្វាយដោយនាងវិសាខាមហាឧបាសិកា ទ្រង់ចាំ​វស្សា​៦ ព្រះវស្សា

Ø ពុទ្ធកិច្ច ៤៥ ព្រះវស្សា
អស់កាល៤៥ព្រះវស្សា ព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា ក្នុងទីផ្សេងៗ ព្រម​ទាំង​មានហេតុការណ៍សំខាន់ មួយចំនួន ដែលកត់សំគាល់ ដូចត ទៅនេះ៖
                                                                                                      

              វស្សាទី ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី
  • វស្សាទី -- វត្តវេឡុវ័ន ក្រុងរាជគ្រឹះ (រយៈពេលប្រកាសព្រះសាសនា ចាប់​ផ្ដើម​តាំងពីប្រោសព្រះបាទពិម្ពិសារ បានអគ្គសាវក ។ល។ ស្ដេចនិមន្ត​ទៅ​កាន់​នគរ​កបិលព័ស្ថុលើកដំបូង ។ល។ អនាថបិណ្ឌិកសេដ្ឋីថ្វាយ​ខ្លួនជា​ឧបាសក​សាង​វត្តជេតពន តែបើគិតតាម ព្រះវិន័យបិដក វស្សាទី ៣ប្រហែល​ជាទ្រង់​ចាំវស្សា​នៅវត្តជេតពនក្រុងសាវត្ថី
  • វស្សាទី កូដាគារ ក្នុងព្រៃមហាវនក្រុងវេសាលី (ប្រោសព្រះពុទ្ធ​បិតាដែល​ចូល​កាន់​និព្វាននៅក្រុងកបិលព័ស្ថុ ប្រោសព្រះញាតិដែលវិវាទគ្នារឿងស្ទឹងរោហិណី និងព្រះនាងមហាបជាបតិគោតមី ចេញសាងផ្នូសបួសជាភិក្ខុនីមុនគេបង្អស់)
  • វស្សាទី មកុលបព៌ត (ហើយក្រោយមក​ទ្រង់សម្ដែង​យមកប្បដិហារិយ៍នា​ក្រុងសាវត្ថី)
  • វស្សាទី ស្ថានតាវតិង្ស សម្ដែងព្រះអភិធម្មទេសនាប្រោសពុទ្ធមាតា
  • វស្សាទី ភេសកលាវ័ន ក្បែរក្រុងសុង្សុមារគិរី ដែនភគ្គៈ ទ្រង់បាន​ជួបនឹង​នកុលបិតា​និងនកុលមាតា
  • វស្សាទី ឃោសិតារាម ក្រុងកោសម្ពី
  • វស្សាទី ១០ ព្រៃបាលិលយកៈ ក្បែរក្រុងកោសម្ពី (ពេលភិក្ខុកើតវិវាទគ្នា)
  • វស្សាទី ១១ ឯកនាលា ព្រាហ្មណគាម
  • វស្សាទី ១២ ស្រុកវេរញ្ជា
  • វស្សាទី ១៣ ចាលិយបព៌ត
  • វស្សាទី ១៤ វត្តជេតពន ព្រះរាហុលទទួលឧបសម្បទា
  • វស្សាទី ១៥ និគ្រោធារាម នគរកបិលព័ស្ថុ
  • វស្សាទី ១៦ ទីក្រុងអាឡវី ទ្រង់ធ្វើទុក្ករកម្មចំពោះអាឡវកយ័ក្ស
  • វស្សាទី ១៧ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ
  • វស្សាទី ១៨-១៩ ចាលិយបព៌ត
  • វស្សាទី ២០ វត្តវេឡុវ័ន ក្រុងរាជគ្រឺះ ទ្រង់ប្រោសអង្គុលីមាល និង​ទ្រង់តែងតាំង​ព្រះអានន្ទ ធ្វើជាពុទ្ធុប្បដ្ឋាក
  • វស្សាទី ២១ -៤៥ ទ្រង់គង់ផ្លាស់ប្ដូរគ្នារវាង វត្តជេតពន និងវត្តបុព្វារាម ទីក្រុង​សាវត្ថី រួមទាំងមុនទាំងក្រោយអត្ថកថា ពោលថា ព្រះពុទ្ធជាម្ចាស់​ទ្រង់គង់​នៅ​វត្ត​ជេតវនារាម១៩ ព្រះវស្សា និងវត្តបុព្វារាម ព្រះវស្សា
  • វស្សាទី ៤៥ ទ្រង់គង់នៅវេឡុវគាម ក្បែរក្រុងវេសាលី
  •  Ø ពុទ្ធកិច្ចប្រចាំថ្ងៃ
    ក្រៅអំពីការទ្រង់ចាំវស្សាទាំង ៤៥ឆ្នាំ តាមវត្តនានាហើយ ព្រះអត្ថកថាចារ្យនៅបាន​រួប​រួម​​ពុទ្ធ​កិច្ចប្រចាំថ្ងៃរបស់ព្រះអង្គថែមទៀត ហៅថា ពុទ្ធកិច្ចប្រចាំថ្ងៃមាន គឺ                                                    . បុព្វណ្ហេ បិណ្ឌបាតញ្ច ពេលព្រឹកទ្រង់បិណ្ឌបាត
    . សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា
    . បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ
    . អឌ្ឍរត្តេ ទេវបញ្ហានំ កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា
    . បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់​ប្រមើល​មើលនូវ​វេនេយ្យ​សត្វ                            ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ ព្រះពុទ្ធមុនីដ៏ប្រសើរ ទ្រង់​ញ៉ាំង​ពុទ្ធកិច្ច​​ទាំង​ប្រាំនេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត
  •  Ø គំរូសង្គាយនា និងបច្ឆិមពុទ្ធវចនៈ
    ឆ្នាំ ៥២៧ ... (តាមបស្ចឹមប្រទេស) មហាវីរៈ (និគ្រន្ថនាដបុត្រ) សាស្ដាជេន/ជិនៈ អស់ព្រះជន្ម សាវកក៏​កើតវិវាទទោះទែងគ្នាអំពីពាក្យ​ប្រៀន​ប្រដៅ​របស់​សាស្ដាខ្លួន ជា​ហេតុ​នាំឲ្យ ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រារព្ធ ណែនាំឲ្យ​មាន​​ការសង្គាយនា​ព្រះធម៌វិន័យ​ឡើង ហើយមានគ្រាមួយព្រះសារីបុត្រ​បាន​សម្ដែង​សង្គីតិសូត្រទុកជាគំរូនៃការ​ ធ្វើសង្គាយនា ១ឆ្នាំ ...(=៥៤៣​ ...ខ្លះថា៤៨៣ម...) នាថ្ងៃពេញបូណ៌ខែវិសាខ ក្រោយពីបំពេញ​ពុទ្ធកិច្ច​ ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ ៨០ព្រះវស្សា ព្រះអង្គ​ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ ក្រុងកុសិណារា
    បច្ឆិមពុទ្ធវចនៈ “...ខយវយធម្មា សង្ខារា អប្បមាទេន សម្បទេថ សង្ខារធម៌​ទាំងឡាយ​មានកិរិយាអស់ទៅនិងសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរ​ញ៉ាំងកិច្ច​ទាំងពួង​ឲ្យដល់ព្រមដោយសេចក្ដីមិនប្រមាទចុះ
    ប្រែសម្រួលដោយភិក្ខុ សញ្ជាតវិរិយោ ចាកកាលានុក្រមរបស់​ព្រះតេជព្រះគុណ​ព្រះ​ព្រហ្ម​គុណាភណ៌្ឌ




                                               - See more at: http://www.5000-years.org/?

Comments