សុបិន្ត​អាច​បញ្ជាក់ប្រាប់​ពី​ទំនាយ​



ទំនាយ​៣០​បែប​ដែល​អ្នក​តែង​សុ​បិ​នឃើញ​បញ្ជាក់​ពីអ្វី​ខ្លះ​?
សុបិន​អាច​បញ្ជាក់ប្រាប់​ពី​ទំនាយ​ផ្សេងៗ​ឱ្យ​យើង​បានដឹង​ដូចជា​៖
)សុបិន​ឃើញ​ឈាម​
 -
សុបិន​ឃើញថា​សម្លាប់​គ្នា រហូត​ហូរឈាម ឬ​ឈាម​សត្វ​ដែល​ត្រូវគេ​សម្លាប់​ដក់​ពេញ​ផ្លូវថ្នល់​។​
*ទំនាយ​បញ្ជាក់ថា​ នឹង​បានទទួល​ជោគ​លាភ​ឬ​មានសំណាង​ក្នុង​ផ្នែក​ការផ្សងព្រេង​អ្វីមួយ​។​
 -
សុបិន​ឃើញ​មាន​ឈាម​ហូរ​ឬ​ឈាម​ហូរ​ចេញ​តាម​រាងកាយ​ខ្លួនឯង​។​
*ទំនាយ​បញ្ជាក់ថា​ នឹង​អស់​គ្រោះ​ឬ​បានទទួល​ដំណឹង​ល្អ​ពី​ចម្ងាយ​។​
-
សុបិន​ឃើញថា​បាន​បរិភោគ​ឈាមស​ត្វ​។​
*ទំនាយ​បញ្ជាក់ថា​ នឹង​បានទទួល​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​លេងល្បែង​។​

)សុបិន​ឃើញ​ខ្មោច ប្រេត ឬ​បិសាច​មក​លង​ក្នុង​សុបិន​។​
*ទំនាយ​បញ្ជាក់ថា​នឹង​អស់​គ្រោះ ហើយ​មានជោគ​សំណាង​ពី​ការ​ផ្សងសំណាង​ឬ​មាន​លាភ​សំណាង​អ្វីមួយ​ឈានចូល​មក​។

) សុបិន​ឃើញ​មនុស្ស​ស្លាប់​
 * ទំនាយ​បញ្ជាក់ថា​នឹង​បាន​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​ជោគ​លាភ​ពី​ការជួញដូរ​ ឬ​តួនាទី​ការងារ​អ្វីមួយ​។​បើសិន​ក្នុង​សុបិន​ឃើញថា​មនុស្ស​ស្លាប់​មានទឹក​ លឿងៗ​និង​ដង្កូវ​ចោះ​ផង​សុបិន​នោះ​នឹង​មានជោគ​សំណាង​ខ្ពស់​ទ្វេ​ដង​ឡើង​ ថែមទៀត​។​

)សុបិនថា​មាន​ផ្ទៃពោះ​
*ទំនាយ​បញ្ជាក់ថា​ អ្នក​អាច​នឹង​កំពុង​រង់ចាំ​ការសម្រេចចិត្ត​ពី​នរណាម្នាក់ ហើយ​ការសម្រេចចិត្ត​នោះ​តែង​ផ្តល់​ផល​ល្អ​ដល់​អ្នកផង​។​

សុបិន​ថាព​ក្មេង​
 *ទំនាយ​បញ្ជាក់ថា​អ្នក​ដែល​នៅ​លីវ​នឹង​បាន​គូ ចំណែក​អ្នក​ដែលមាន​គូ​នឹង​បាន​បុត្រ​។​

)សុបិន​ឃើញ​ក្មេង​
* ទំនាយ​បញ្ជាក់ថា​បើ​សុបិន​ឃើញ​ទារក ស​ថ្លោស​នោះ​នឹង​ប្រាប់​ហេតុ​ឱ្យដឹងថា​អ្នកនឹង​បាន​លាភ​ជា​ប្រាក់កាស​ឬ​បាន​ បុត្រ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

)សុបិន​ឃើញ​បី​ក្មេង​
  *ទំនាយ​បញ្ជាក់ថា​បើ​សុបិន​ឃើញ​បី​ក្មេង​តាម​ចាស់​បុរាណ​ថា អ្នកនឹង​បានទទួល​លាភ​ឬ​អាច​បាន​បុត្រ​ក្នុងពេល​ឆាប់ៗ​នេះ​ផង​(បើ​មាន​ គូគ្រង​)។​

)សុបិន​ឃើញ​កាំភ្លើង ឬ​សុបិន​ថា​បាញ់កាំភ្លើង​ឬ​បានឮ​សំឡេង​គួរឱ្យ​ភ័យខ្លាច​។​
*ទំនាយ​បញ្ជាក់ថា​ស្ត្រី​នឹង​បាន​ជួប​គូព្រេង ប៉ុន្តែ​បើ​បុរស​នឹងមាន​វាសនា​ប្រសើរឡើង​។​

)សុបិន​ឃើញ​អណ្តើក​ឬ​បាន​ចាប់​អណ្តើក​ឬ​កន្ធាយ​ទឹក​
 * ទំនាយ​បញ្ជាក់ថា​ នឹង​បាន​ជោគ​លាភ​ពី​សត្វ​ជើង​៤​ឬ​ជើង​២​ក្នុង​រយ:ពេល​មិនយូរ​ទៀត​។​

១០)សុបិន​ឃើញ​ត្រី សុបិន​ថា​បាន​ចាប់​ត្រី ចិញ្ចឹម​ត្រី និង​ឃើញ​ត្រី​កំពុង​ហែល​
 *ទំនាយ​បញ្ជាក់ថា​នឹង​បានទទួល​ជោគ​លាភ​ឬ​ទទួល​អំណោយ​ជា​របស់របរ​។​ក្រៅពី នេះ​នឹង​បានទទួល​ការងារ​ប្រសើរឡើង​ថែមទៀត​។​

១១)សុ​បិ​ន្ត​ឃើញ​តុកកែ​
*ទំនាយ​បញ្ជាក់ថា​នឹង​បានទទួល​ដំណឹង​ល្អ​ពី​ការងារ​ឬ​លាភ​ពី​ការ​ផ្សងសំណាង​បន្តិចបន្តួច​ណាមួយ​។​

១២) សុបិន​ឃើញ​សត្វ​ពស់​
 -
សុបិន​ឃើញ​ពស់​រឹត​ឬ​វារ​មក​តោង​រុំ​រាងកាយ​
  *ទំនាយ​បញ្ជាក់ថា​បើជា​ស្ត្រី​នៅ​លីវ​នឹង​បាន​ជួប​គូ​។​ទោះបីយ៉ាងណា​ពេល​ សុបិន​ត្រូវ​សង្កេតមើល​ថាបើ​ពស់​រឹត​ចំណែក​ខាងលើ​រាងកាយ​ដូចជា​រឹត​ក រឹត​ចង្កេះ តាម​ទំនាយ​បញ្ជាក់ថា​នឹង​បាន​គូព្រេង​ឋានៈ​ល្អ ឬ​មានយស​ស័ក្តិ​។​ប៉ុន្តែ​បើ​ករណី​ក្នុង​សុបិន​នោះ​ពស់​រឹត​ទាប​ចុះ​មកដល់​ ត្រឹម​ជើងតាម​ទំនាយ​បញ្ជាក់ថា​នឹង​បាន​គូព្រេង​យស​ស័ក្តិ​ទាប ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​គូ​ហើយ​បើ​ក្នុង​សុបិន​នោះបាន​ប្រើ​ដៃ​ ចាប់ខ្លួន​ពស់​បញ្ជាក់ថា​នឹង​បាន​លាភ​ជា​បុត្រ​ឬ​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ អ្វីមួយ​។​
-
សុបិន​ថា​ពស់​ចឹក​
*
ទំនាយ​បញ្ជាក់ថា​សត្រូវ​ភេទ​ ផ្ទុយគ្នា​នឹង​ប៉ង​អាក្រក់​ឬ​បានទទួល​គ្រោះ​ពី​អ្នកជិតខាង​។​បើ​ពស់​ចឹក​ ចំណែក​ទាប​ចាប់ពី​ចង្កេះ​ចុះមក​ក្រោម​នោះ​អាច​កើតមាន​គ្រោះ​បន្តិចបន្តួច​។​ ប៉ុន្តែ​បើ​ពស់​ចឹក​ចាប់ពី​ចង្កេះ​ឡើងលើ​នឹង​បានទទួល​គ្រោះ​ធំ​ ឬ​មិន​ដូច្នេះ​ទេនឹងមាន​គ្រោះ​​រោគ​ជំងឺ​ឬ​ឧប្បត្តិហេតុ​កើតឡើង​ផង​។​
-
សុបិន​ថា​ព្យាយាម​រត់គេច​ពី​ពស់​ប៉ុន្តែ​គេច​មិន​រួច​
 *ទំនាយ​បញ្ជាក់ថា​ អ្នកនឹង​បាន​គេ​(បុរស​ឬ​ស្ត្រី​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត​) ជា​គូ​ប្តី​ប្រពន្ធ​ជាក់​ជាពុំខាន​។​
  -
សុបិន​ថា​ជួប​ពស់​ហើយ​ប្រយុទ្ធ​ជាមួយ​ដូចជា​កាប់​ពស់​ដាច់​ជា​កំណាត់ៗ ឬ​ទាត់​ធាក់​ទាល់តែ​ពស់​ងាប់​។​
  *
ទំនាយ​បញ្ជាក់ថា​អ្នកនឹង​ជួប​មនុស្ស​ដែល​ជាទី​ពេញចិត្ត  ប៉ុន្តែ​គេ​តែង​ដើរ​រំលង​អ្នក​បាត់​ទៅវិញ​។​
-
សុបិន​ឃើញថា​ជួប​ពស់​ហើយ​រត់គេច​រក​ប្រាស​អាយូស​ប៉ុន្តែ​ពស់​នៅតែ​ដេញ​ជាប់​រហូត​ទាល់តែ​ស្ទុះ​ភ្ញាក់ឡើង​។​
 * ទំនាយ​បញ្ជាក់ថា​អ្នកកំពុង​ជួប​មនុស្ស​ដែល​ត្រូវចិត្ត ប៉ុន្តែ​អ្នក​មិនទាន់បាន​ត្រៀម​ចិត្ត ។​ចំណែក​គេ​ម្នាក់​នោះ​ក៏​នៅតាម​អ្នក​បន្តទៅទៀត​ដែរ​។​
-
សុបិន​ឃើញថា​សត្វ​ពស់​កំពុង​រឹត​យ៉ាង​​ស្ងៀមស្ងាត់​។​
* ទំនាយ​បញ្ជាក់ថា​អ្នក​កំពុង​ជួប​គូព្រេង​ហើយ​កំពុង​កសាង​ទំនាក់ទំនង​ជាមួយ​គេ​ផង​។

១៣)សុបិន​ឃើញ​ដង្កូវ ឬ​មាន​ដង្កូវ​វារ​រងើម​ក្បែរ​ខ្លួន​យើង​ឬ​ឃើញ​ដង្កូវ​ក្នុង​សាកសព​ស្អុយរលួយ​
*ទំនាយ​បញ្ជាក់ថា​នឹង​បានទទួល​លាភ​ពី​ការ​ផ្សងសំណាង​ឬ​ការជួញដូរ​ប្រសើរឡើង​។​

១៤)សុបិន​ឃើញ​ក្អែប​
 *ទំនាយ​បញ្ជាក់ថា​នឹង​បាន​ជួប​មនុស្ស​ភេទ​ផ្ទុយគ្នា​ដែលជា​ព្រាននារី​ផង​។​

១៥)សុបិន​ឃើញ​ស្តេច​នាគ​
 *ទំនាយ​បញ្ជាក់ថា​អ្នកនឹង​បានទទួល​ការរិះគន់​ឬ​ត្រូវបាន​ប្រកបការងារ​ច្រើន​ឬ​បាន​ទទួល​​ភាពអយុត្តិធម៌​ណាមួយ​កើតឡើង​។​

១៦)សុបិន​ឃើញថា​បាក់ធ្មេញ​
 -
សុបិន​ឃើញថា​បាក់ធ្មេញ​លើ​
* ទំនាយ​បញ្ជាក់ថា​នឹងមាន​សាច់​ញាត់​មនុស្ស​ចាស់​ខាង​ឪពុក​អាច​បាត់​បង់ជីវិត​។​
-
សុបិន​ឃើញ​បាក់ធ្មេញ​ក្រោម​
  * ទំនាយ​បញ្ជាក់ថា​នឹងមាន​មនុស្ស​ចាស់​ខាង​ម្តាយ​អាច​បាត់​បង់ជីវិត​។​
-
សុបិន​ឃើញ​មាន​ធ្មេញ​ដុះ​ឡើង​ថ្មី​
*ទំនាយ​បញ្ជាក់ថា​នឹងមាន​មនុស្សមកសុំ​ស្នាក់នៅ​ដែលជា​ប្រផ្នូល​មិនសូវ​ល្អ​ទេ​។​
 
១៧) សុបិន​ឃើញ​ជួប​ក្រពើ​និង​ក្រពើ​ចូលមក​វាយប្រហារ​
 *ទំនាយ​បញ្ជាក់ថា​នឹង​ជួប​គ្រោះ​ពីស​ត្រូវ ឬ​អ្នក​ដែល​ប៉ង​អាក្រក់​ចាំ​ធ្វើបាប​ឬ​លួច​ទ្រព្យសម្បត្តិ​របស់​យើង​។​

១៨)សុបិន​ឃើញ​សង្សារ​ចាស់​
*
ទំនាយ​បញ្ជាក់ថា​អ្នកនឹង​អស់​គ្រោះ​ហើយ​ទទួល​ជោគ​លាភ​ដោយ​មិនបាន​គិត​ឬ​សង្ឃឹមទុកកាលពីមុន​មក​។​

១៩)សុបិន​ថា​ប្រសូត​បុត្រ​
*
ទំនាយ​បញ្ជាក់ថា​កិច្ចការងារ​ដែល​លោកអ្នក​បានគិត​ទុក​នឹង​ទទួលបាន​ភាពរលូន​ ល្អ​និង​ទទួលជោគជ័យ​។​ក្រៅពីនេះ​បើ​មានការ​រកស៊ី​ជួញដូរ​នឹង​ប្រសើរឡើង​ ថែមទៀត​។​

២០)សុបិន​ឃើញ​មឈូស​ប៉ុន្តែ​មិនឃើញ​សាកសព​ដាក់​ត្រួត​លើ​គ្នា មាន​មនុស្ស​សែង​មឈូស​កាត់​មក​
 *ទំនាយ​បញ្ជាក់ថា​នឹង​បានទទួល​ដំណឹង​ល្អ ឬ​លាភ​ពី​ចម្ងាយ​ឬ​មានការ​ផ្លាស់ប្តូរ​តួនាទី​ការងារ​ប្រសើរឡើង​។​

២១)សុ​បិ​ន្ត​ឃើញ​មនុស្ស​មានគភ៌​
 *ទំនាយ​បញ្ជាក់ថា​ឱ្យ​ប្រយ័ត្ន​មាន​មនុស្ស​កាច់​កុង​ក្នុងការ​បណ្តាក់ទុន​ឬ​បើ​ដំណើរ​កិច្ចការងារ​នឹង​ខាតដើម​។​

២២)សុបិន​ឃើញ​លាមក​ឬ​បាន​ចាប់​កាន់​លាមក​ខ្លួនឯង​ឬ​បន្ទោរ​បង់​លាមក​
*ទំនាយ​បញ្ជាក់ថា​អ្នកនោះ​នឹងមាន​គ្រោះ នឹងមាន​រឿង​បាត់​កេរ្តិ៍ឈ្មោះ ឬ​ត្រូវ​មនុស្ស​និន្ទា​ដោយនិយាយ​បង្កាច់បង្ខូច​។​

២៣)សុបិន​ឃើញ​សត្វ​ឆ្មា​
* ទំនាយ​បញ្ជាក់ថា​នឹង​ទទួលបាន​លាភ​យស​ឬ​ការកោតសរសើ​ពី​មនុស្ស​ចាស់​ឬ​អ្នក​គ្រប់គ្រង​ឬ​អ្នក​បង្គាប់បញ្ជា​។​

២៤)សុបិន​ឃើញ​ព្រះ ព្រះពុទ្ធ​រូប​ឬ​ព្រះ​បូជា​ផ្សេងៗ​
*សុបិន​ឃើញ​ព្រះ​
 -
សុបិន​ឃើញ​ព្រះ​តូចធំ​ឬ​ព្រះ​ដែល​គោរពបូជា​
*ទំនាយ​បញ្ជាក់ថា​ សុបិន​នោះ​កើត​សិរី​មង្គល​ដល់​ខ្លួនឯង ឬ​បានទទួល​ជោគ​លាភ​រត់​មក​តាម​នៅ​គ្រា​ខាងមុខ ។​
-
សុបិន​ឃើញ​ព្រះព្រហ្ម​
* ទំនាយ​បញ្ជាក់ថា​ការ​សុបិន​ឃើញ​រូបសំណាក​ព្រះព្រហ្ម ឬ​បាន​គោរព​ក្រាប​សំពះ​បូជា​នោះ​ជា​សុបិន​ដ៏​ល្អ អ្នកនឹង​បានទទួល​សេចក្តីសុខ​និង​មាន​លាភ​យស​។​
-
សុបិន​ឃើញ​ព្រះ​ពុទ្ធបាត​(បាតជើង​ព្រះពុទ្ធ​)
* ទំនាយ​បញ្ជាក់ថា​នឹង​បានទទួល​ជោគ​លាភ​ហើយ​បញ្ហា​ការងារ​ដែល​ទទួលខុស​ត្រូវ​ នឹង​មានការ​ចម្រើន​ទៅមុខ​ឬ​ត្រូវបាន​រំកិល​តំណែង​កាន់តែ​ប្រសើរឡើង​។​
-
សុបិន​ឃើញ​ព្រះ​ចេតិយ​ឬ​ព្រះ​ប្រាង្គ​ឬ​ស្តូប​កំពូល​ខ្ពស់ៗ​
* ទំនាយ​បញ្ជាក់ថា​នឹង​មានជ័យ​មង្គល​ចំពោះ​ខ្លួនឯង​។​បើជា​មន្ត្រីរាជការ​ឬ​ អ្នកធ្វើការ​ក្រុមហ៊ុន​នឹង​បានទទួល​តំណែង​ខ្ពស់​ឡើង​។​បើជា​អ្នកជំនួញ​នឹង​ បានទទួល​កេរ្តិ៍ឈ្មោះ​ក្នុង​ផ្លូវ​ល្អ ប៉ុន្តែ​បញ្ហា​ជោគ​លាភ​ប្រាក់កាស​មិនសូវ​សម្បូរ​ឡើយ​។​

២៥)សុបិន​ឃើញ​លុយ​ខ្លួនឯង​
 * ទំនាយ​បញ្ជាក់ថា​បើជា​អ្នក​នៅ​លីវ​នឹងមាន​គូ ប៉ុន្តែ​បើ​អ្នកមាន​គូ​ហើយ​នឹងមាន​បុត្រ ឬ​នឹង​បាន​របស់របរ​ជា​មាសប្រាក់ ឬ​ជោគ​លាភ​ខាង​ការ​ផ្សងសំណាង​អ្វីមួយ​។​

២៦)សុបិន​ថា​កាត់សក់
 *ទំនាយ​បញ្ជាក់ថា​កំពុង​អស់​គ្រោះ នឹង​ឈ្នះ​រឿងក្តី អា​ការ:ឈឺ​ថ្កាត់​នឹង​ធូរស្រាល​ចុះ​។​

២៧)សុបិន​ឃើញ​សុដន់
-
សុបិន​ឃើញ​សុដន់ស្ត្រី​ឬ​បាន​ចាប់​ស្ទាបអង្អែល​
 *ទំនាយ​បញ្ជាក់ថា​អ្នកនឹង​បានទទួល​ជោគ​លាភ បានទទួល​ប្រាក់កាស​ដែល​ជាទី​ពេញចិត្ត​។​
-
សុបិន​ឃើញថា​ទារក​កំពុង​បៅដោះ​
 *ទំនាយ​បញ្ជាក់ថា​នឹង​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត មាន​ការឈឺ​ថ្កាត់ ឬ​បាត់បង់​ប្រាក់កាស​។​

២៨)សុបិន​ឃើញ​សត្វ​ឈ្លើង​ឬ​សុបិន​ឃើញ​ឈ្លើង​តោង​តាម​រាងកាយ​រហូត​ទាល់តែ​ស្រែក​ឱ្យគេ​ជួយ​ក្នុង​សុបិន​
 *ទំនាយ​បញ្ជាក់ថា​បើជា​អ្នក​នៅ​លីវ​នឹង​ជួប​គូ​ដែលជា​មេម៉ាយ​ឬ​ពោះម៉ាយ​ឬ​បានទទួល​ជោគ​លាភ​ពី​មនុស្ស​ភេទ​ផ្ទុយគ្នា​។​

២៩)សុបិន​ថា​យំ​
* ទំនាយ​បញ្ជាក់ថា​របស់​ដែល​បាត់​នឹង​បាន​មកវិញ​ក្នុងពេល​ឆាប់ៗ​នេះ​ឬ​មិន​ដូច្នេះ​នឹង​បានទទួល​ជោគ​លាភ​ហួស​ពី​ការ​ស្មាន​ទុក​។​

៣០) សិ​បិ​ន​ឃើញ​ដំរី​
-
សុបិន​ឃើញ​ហ្វូង​ដំរី​
*ទំនាយ​បញ្ជាក់ថា​នឹង​បានទទួល​ការគាំទ្រ​ជួយឧបត្ថម្ភ​ពី​ក្រុមមនុស្ស​។​
-
សុបិន​ឃើញ​ភ្លុក​ដំរី​ជា​គូ​ឬ​បាន​ចាប់​កាន់​ភ្លុក​ដំរី​
* ទំនាយ​បញ្ជាក់ថា​នឹង​បាន​ជោគ​លាភ​យ៉ាង​ធំដុំ​។​បើជា​អ្នកជួញដូរ​នឹងមាន​ ការលក់ដូរ​ដាច់​មាន​ផល​ចំណូល​ច្រើន ប៉ុន្តែ​បើ​ធ្វើការ​ឬ​បំពេញការងារ​រាជការ​នឹងមាន​មនុស្ស​នាំ​ជោគ​លាភ​មកឱ្យ​ ឬ​បានទទួល​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​អ្វីមួយ​។​
-
ដំរី​រត់​ត្រឹកៗ​
*ទំនាយ​បញ្ជាក់ថា​នឹង​បានទទួល​ជោគ​លាភ​ពី​មនុស្ស​ចាស់​ក្នុងពេល​ឆាប់ៗ​នេះ​។​
-
សុបិន​ឃើញ​ជិះ​ដំរី​ឬ​បាន​ស្ទាបអង្អែល​ខ្លួន​ដំរី​
    ទំនាយ​បញ្ជាក់ថា​នឹង​បានទទួល​ដំណឹង​ល្អ​ពី​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឬ​ការធ្វើដំណើរ​ទទួល​សំណាង​អ្វីមួយ​។​
-
សុបិន​ធ្លាក់​ពី​លើដំរី​ឬ​ជិះ​ដំរីចុះប្រេង​
   ទំនាយ​បញ្ជាក់ថា​អ្នកនឹង​បានទទួល​គ្រោះ​ឬ​ការប៉ង​អាក្រក់​ណាមួយ​ពីស​ត្រូវ​ដែល​ខ្លាំង​ជាង​៕K


Comments